មេបក្សCPP ចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេចសម្រួលភារកិច្ចឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

បើតាមសេចក្ដីសម្រួលភារកិច្ចដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជំនួសវិញ។

ខាងក្រោមនេះ ជាសេចក្ដីរបស់គណបក្សប្រជាជនកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង