ផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រាក់បាក់រលំ៦២គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជានៅសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៦២ គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន ២១ គ្រួសារ និងខូចខាតមធ្យម ចំនួន ៤០ គ្រួសារ និងរន្ទះបាញ់ស្លាប់ម្នាក់ ក្នុងឃុំចំនួន ៣ គឺឃុំអង្គររាជ្យ , ឃុំបឹងដោល និងឃុំជៃកំពក ស្មើនិង ៩ ភូមិ នៃស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៤ៈ៣០នាទីល្ងាច។

ថ្លែងនាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍  បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ។ ( ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា)។

គួរជម្រាបជូនថា ចំពោះសម្ភារៈផ្តល់ជូនរួមមាន៖
*រងគ្រោះធ្ងន់ធ្ងរ ២១ គ្រួសារ ទទួលបាន អង្ករ ២៥គ.ក ,តង់ ១, កន្ទេល ១, មី ១កេស, ត្រី ខ ១យួរ, ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។

*រងគ្រោះមធ្យម ៤០ គ្រួសារ ទទួលបាន អង្ករ ២៥គ.ក, កន្ទេល ១, មី ១កេស, ត្រី ខ ១យួរ, ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។

ជាមួយគ្នានោះ ឯកឧត្តម ជា សុមេធី បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ៥០,០០០រៀល ក្នុង ១គ្រួសារៗ។ ទន្ទឹមគ្នានោះ ឯកឧត្តមក៏បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកមាន អង្ករ, ទឹកក្រូច, មី, ត្រីខ, ទឹកសុទ្ធ, និងថវិកាចំនួន ៨០ ម៉ឺនរៀល ជូនដល់គ្រួសារ សពដែលបានស្លាប់ដោយរន្ទះបាញ់នោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង