ចាប់ខ្លួនលោក កើត សារ៉ាយ ពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនលោក កើត សារ៉ាយ ពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ពាក់ព័ន្ធសមត្ថកិច្ច នៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ គឺបានអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងបញ្ហាផ្តល់ព័ត៌មានសម្ភាសន៍ ថតរូបភាពវិដេអូមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ។ អ្វីដែលជាសកម្មភាពរបស់គាត់ដែលធ្វើសកម្មភាពផ្តល់កិច្ចសម្ភាសន៍ និងផ្តល់រូបភាពសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារនោះ ធ្វើឡើងជម្រុញឲ្យមានការញុះញង់ រើសអើង និងបង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕

អត្ថបទដែលជាប់ទាក់ទង