Breaking News: បណ្ឌិត ចាន់ តារា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជា «អភិបាលក្រុងអរិយក្សត្រ»

 

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការចំនួន០៣រូបឲ្យកាន់តំណែងជា «អភិបាលក្រុងអរិយក្សត្រ», «អភិបាលក្រុងសំពៅពូន» និងជា «អភិបាលស្រុកកោះធំ» ខេត្តកណ្ដាល។ បើយោងតាមអនុក្រឹត្យតែងតាំងមន្ត្រីរាជការ ដែលចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

មន្ដ្រីរាជការចំនួន០៣រូប ដែលត្រូវបានសម្ដេចតេជោចេញអនុក្រឹត្យផ្ទេរភារកិច្ចនិងតែងតាំងរួមមាន៖

*ទី១៖ លោក អេង សុវិចិត្រ ឲ្យកាន់តំណែងជាអភិបាលក្រុងសំពៅពូន
*ទី២៖ លោកបណ្ឌិត ចាន់ តារា ឲ្យកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ។
*ទី៣៖ លោក ឆែ វណ្ណឌី ឲ្យកាន់តំណែងជាអភិបាលស្រុកកោះធំ។

គួរជម្រាបជូនថា បច្ចុប្បន្ន លោក អេង សុវិចិត្រ ជាអភិបាលស្រុកកោះធំ, លោកបណ្ឌិត ចាន់ តារា ជាអភិបាលរងស្រុកខ្សាច់កណ្ដាល, និងលោក ឆែ វណ្ណឌី ជាអភិបាលរងស្រុកកោះធំ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង