លិខិតមិត្តអ្នកអាន៖ «តើ លី សុធារ៉ាយុត្តិ បានលុយពីណា មកចិញ្ចឹមស្រី?»

តាមរយៈសារបែកធ្លាយតភាគដែលគេមិនដឹងថា តើវានឹងបន្តដល់ពេលណានោះ មហាជនបានមើលឃើញកាន់តែច្បាស់អំពី«ចរិតហ្ស៊ីន» របស់អគ្គលេខាធិការគណបក្សាភ្លើងទៀនឈ្មោះ លី សុធារ៉ាយុត្តិ ដែលមានស្រីស្នែហ៍រាប់មិនអស់ នេះបើតាមម្ចាស់ផេកទម្លាយពីអាមេរិក ហើយបានដាក់ងារ លី សុធារ៉ាយុត្តិ
ថាជា «បុរសស៊ីមិនរើសមុខ»។បុរសទាសករកាមគុណរូបនេះ ត្រូវបានអ្នកស្គាល់ចរិតពិតរបស់គាត់ដាក់រហស្សនាមថា «ចុះដល់ខេត្តណាមានប្រពន្ធចុងក្នុងខេត្តនោះ ហើយបើទៅដល់ឃុំណា មានស្រីស្នេហ៍នៅឃុំនោះ»។

រឿងអាស្រូវដ៏កក្រើកពេញផ្ទៃប្រទេសរបស់ លី សុធារ៉ាយុត្តិ បាននិងកំពុងធ្វើឲ្យមហាជនហួសចិត្តរកពាក្យមកនិយាយមិនបាន ពីព្រោះមន្ត្រីបក្សប្រឆាំងដែលមានតួនាទីរហូតដល់អគ្គលេខាធិការបក្សនយោបាយបែរជាមានចរិតគួរឲ្យស្អប់ខ្ពើមនិងសំដីដ៏ស្មោកគ្រោកយ៉ាងខ្លាំងបែបនេះទៅវិញ។

សំណួរមួយដ៏សំខាន់ក្នុងចំណោមសំណួររាប់មិនអស់ដែលមហាជនបាននិងកំពុងចោទសួរ នោះគឺ «តើ លី សុធារ៉ាយុត្តិ បានលុយមកពីណាសម្រាប់ចិញ្ចឹមប្រពន្ធចុងផងនិងស្រីស្នេហ៍ផងរាប់មិនឈ្នះយ៉ាងនេះ?»

នៅក្នុងភាគទី១៤ នៃកិច្ចសន្ទនាជាមួយប្រពន្ធគេហើយដែលបានបែកធ្លាយក្រៅពីពាក្យពេចន៍ដ៏ស្មោគគ្រោកហួសពីនិស្ស័យមនុស្សដែលហូរចេញពីមាត់ដៃគូទាំងពីរ គេក៏បានលឺបុរសល្មោភកាមគុណរូបនេះខ្ចីលុយ ១០០ ដុល្លារពីប្រពន្ធចុងរបស់ខ្លួន ដោយសន្យាថានឹងសងវិញ។

ប្រហែលដាច់យ៉ៃខ្លាំងហើយមើលទៅទើបបានជា លី សុធារ៉ាយុត្តិ ហារមាត់ខ្ចីលុយពីដៃគូស្នេហាលួចលាក់របស់ខ្លួនបែបនេះ។ មិនអោយដាច់យ៉ៃម្តេចនឹងកើតបើត្រូវចិញ្ចឹមប្រពន្ធចុងផង ស្រីស្នេហ៍ផង ច្រើនរាប់មិនអស់បែបនេះ។ ដូច្នេះ ចម្លើយដ៏សាមញ្ញនិងងាយយល់បំផុតដែលគ្រប់គ្នាអាចឆ្លើយបានដោយឥតសង្ស័យនោះគឺលុយបានមកពីជំនួញនយោបាយនេះឯង។

ជាទូទៅ តាំងពីអតីតកាលរហូតមក  អ្នកនយោបាយក្រុមប្រឆាំងជ្រុលនិយមបានចាត់ទុកនយោបាយជាមុខជំនួញដ៏កាក់កបបំផុតមួយ។ ពួកគេមិនបាច់មានមុខរបរអ្វីនោះឡើយ តែមានលុយចាយ សប្បាយហ៊ឺហារគ្រប់រដូវកាលដោយគ្រាន់តែបង្ហាញនិងសម្តែងថា ខ្លួនជាអ្នកស្នេហាជាតិ និងជាអ្នកតស៊ូដើម្បីប្រទេសជាតិ និង
ជាអ្នកប្រឆាំងយ៉ាងសកម្មជាមួយរដ្ឋាភិបាល ជាពិសេសប្រឆាំងជាមួយលោក ហ៊ុន សែន។

បើគិតមកទល់ពេលនេះ មេដឹកនាំក្រុមប្រឆាំង ជាពិសេស «ម្នាក់ដែលជើងមិនជាប់ដី ក្បាលមិនជាប់មេឃ ពូកែខាងរត់យករួចខ្លួនតែឯង» ក៍ប្រមូលលុយបានច្រើនណាស់សម្រាប់បំប៉នសេចក្តីសុខរបស់ខ្លួន និងក្រុមគ្រួសារខ្លួនក្រោមរូបភាពជាអ្នកនយោបាយប្រឆាំងហ៊ុន សែន។  ចំណែកឯសកម្មជន ដែលគាំទ្របុគ្គលរូបនេះវិញ ជាពិសេសអ្នករស់នៅក្រៅប្រទេសមិនដឹងជាចាញ់បោកក្រុមនេះអស់លុយប៉ុន្មានហើយទេ។ ចុងក្រោយនេះ មានអតីតអ្នកគាំទ្រជាច្រើនបានដឹងខ្លួន ហើយលាន់មាត់ថា ខ្លួនបានបរិច្ចាគរហូតធ្លាក់ខ្លួនក្រ ទៅហើយ នៅតែមិនបានឃើញលទ្ធផលអ្វីទាំងអស់។ ពួកគេក៏បានងាក មកគាំទ្របក្សកាន់អំណាចរបស់លោក ហ៊ុន សែនវិញ។

ងាកមកនិយាយពីបុរសលាក់ពុត លី សុធារ៉ាយុត្តិ វិញ! បុគ្គលរូបនេះ រួមទាំងមន្ត្រីបក្សប្រឆាំងជាច្រើនទៀតក៏រស់ដោយ សារញើសឈាមរបស់អ្នកគាំទ្រដែល នៅសេសសល់និង នៅបន្តចាញ់បោកក្រុមនេះងើបមុខ
មិនរួច។ លុយកាក់ដែលរកបានដោយ លំបាកលំបិន និងដោយខំធ្វើការទាំង យប់ទាំងថ្ងៃមិនហ៊ានឈប់សម្រាក បែរជាយកមកចិញ្ចឹមក្រុមអ្នកនយោបាយប្រឆាំងក្លែងក្លាយ ដូចជា លី សុធារ៉ាយុត្តិ ទៅវិញ។

ពេលបានឃើញ និងបានលឺសំឡេងបែកធ្លាយពេញបណ្តាញសង្គមបែបនេះ ពួកគេពិតជាខឹងចិត្តយ៉ាងខ្លាំងរកអ្វីប្រៀបពុំបាន ពីព្រោះពួកគេបានបរិច្ចាគច្រើនណាស់ ដើម្បីគាំទ្រអ្នកនយោបាយប្រឆាំងនៅកម្ពុជា។ ប៉ុន្តែនៅទីបំផុត ពួកគេបានឃើញមនុស្សដែលពួកគេធ្លាប់រំពឹងថា ជាអ្នកនយោបាយស្នេហាជាតិ ស្រាប់តែក្លាយជាមនុស្សលាក់ពុតដ៏គួរឲ្យស្អប់ខ្ពើម ទៅវិញ។

អ្នកខ្លះបានសម្តែងការសោកស្តាយដោយហួសចិត្តយ៉ាងខ្លាំងថាមិនគួរ «បេះពីមាត់ពង្រាត់ពីក»មកចិញ្ចឹមមនុស្សធុននេះសោះ។ ម្យ៉ាងស្តាយលុយ និងម្យ៉ាងទៀត ស្តាយចិត្តដែលចាញ់បោកអ្នកនយោបាយ។
នេះគឺជាហេតុផលដែលខ្មែរនៅឯនាយសមុទ្រងាកចេញពីក្រុមប្រឆាំងជ្រុលនិយមនិងបោកប្រាស់ ហើយទៅគាំទ្រគណបក្សប្រជាជនកម្ពុជាវិញស្ទើរតែទាំងស្រុង។ បច្ចុប្បន្ននេះ នៅសល់តែក្រុមបោក ដែលទទួលបានផលប្រយោជន៍ពីនយោបាយទេដែលនៅបន្តផ្សងព្រេងជាមួយក្រុមនេះ ហើយច្បាស់ណាស់ថា ក្រោយរដូវបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ បានបញ្ចប់ទៅនោះក្រុមអ្នកនយោបាយបោកប្រាស់ទាំងនេះក៏នឹងច្បាស់ជាមិនអាចរៃអង្គាសលុយ បានទៀតដែរ។

ឥឡូវនេះ មានចលនាផ្ទៃក្នុងបក្សប្រឆាំងកំពុងទាមទារឲ្យដក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការបក្ស ពីព្រោះពួកគេយល់ឃើញថា បើទុកមនុស្សប្រភេទនេះឲ្យកាន់តំណែងជាន់ខ្ពស់របស់គណបក្ស តទៅទៀត មហាជន ច្បាស់ជាកាន់តែអស់ជំនឿលើបក្សប្រឆាំងមួយនេះ ដែលពោរពេញទៅដោយទំនាស់
ផ្ទៃក្នុងនិងការបែងចែកបក្សពួក ហើយក៍កាន់តែមិនអាច បោះឆ្នោតគាំទ្រគណបក្សនោះបានដែរ។

សូមកត់សម្គាល់ថា នៅក្នុងបក្សប្រឆាំង មនុស្សបែបនេះមិនមែនមានតែ លី សុធារ៉ាយុត្តិម្នាក់នោះទេ។
ជាទូទៅ អ្នកដែលស្រែកក្តែងៗថា ជាមនុស្សស្អាតស្អំ ស្រឡាញ់យុត្តិធម៌សង្គមនិងស្រឡាញ់ជាតិមាតុភូមិ

ក៏សុទ្ធសឹងតែជាមនុស្សលាក់ពុតទាំងអស់។ នៅចំពោះមុខមហាជន ពួកគេ និយាយផ្សេង តែទង្វើជាក់ស្តែងនៅពីក្រោយឆាកពួកគេបែរជាធ្វើផ្សឹងទៅវិញ។ ករណី សម រង្ស៊ី , កឹម សុខា, អេង ឆៃអ៊ាង, ហូរ វ៉ាន់, ថាច់ សេដ្ឋា រហូត ដល់ លី សុធារ៉ាយុត្តិ ។ល។ សុទ្ធសឹងជាមនុស្សលាក់ពុតដ៏ សាហាវបំផុត។ ដូច្នេះហើយបានជា លុយដែលអ្នកគាំទ្រ បានបរិច្ចាគយ៉ាងសន្ធឹកសន្ធាប់ គ្មាន បានលទ្ធផលអ្វីឡើយពីព្រោះលុយទាំងនោះ ពួកគេមិនដែលបានយក ទៅកសាងសមិទ្ធផលអ្វីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងសកម្មជនបក្សនោះឡើយ តែផ្ទុយទៅវិញ ពួកគេបែរជាយកទៅចិញ្ចឹមស្រី លេងល្បែង និងដើរលេងហ៊ឺហារគ្រប់ទីកន្លែង។ តើមានសមិទ្ធផលអ្វីប៉ុនក្រចកដៃដែលជា ស្នាដៃរបស់ក្រុមប្រឆាំងទាំងនោះទេនៅកម្ពុជា? ចម្លើយគឺគ្មានទាល់តែសោះ។ នេះជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាននៃការបរាជ័យរបស់បក្សប្រឆាំងជ្រុលនិយម
នៅកម្ពុជា។

ទោះជាមានភស្តុតាងជាក់ស្តែងប៉ុណ្ណឹងហើយក្តី ក៏ក្រុមនេះមិនព្រមកែប្រែចរិតឡើយ។ ហើយបើមនុស្សធុន លី សុធារ៉ាយុត្តិ ដែលតែងតែទទួលលុយកាក់ផ្តល់អោយទាំងពីប្រភពក្នុងនិងក្រៅប្រទេសបន្តធ្វើជាអគ្គលេខាធិការបក្សតទៅទៀតនោះ តើអ្នកឧប្ថម្ភបរិច្ចាគ លុយទាំងនោះមានដែលនឹកឃើញនិងគិតដល់ពាក្យ សុភាសិតចាស់បុរាណខ្មែរ យើងដែលពោលថា «ប្រាក់ក៏បង់ ថង់ក៏ដាច» ដែរឬទេ?

ដោយ៖ អ្នកនយោបាយតុកាហ្វេ

អត្ថបទដែលជាប់ទាក់ទង