អភិបាលស្រុកលើកដែក៖ សំរាមមិនគួរឲ្យស្អប់ ប៉ុន្តែស្អប់បំផុតអ្នកដែលចោលសំរាម!
កណ្តាល៖ បន្ទាប់ពីមានជនអគតិមួយចំនួនបានបោះសំរាមចោលពាសវាលពាសកាលគ្មានរបៀបរៀបរយ គ្មានសណ្តាប់ធ្នាប់ គ្មានអនាម័យ ជាពិសេសនៅតាមដងផ្លូវសាធារណៈស្ថិតនៅក្នុងមូលដ្ឋានស្រុកលើកដែក នៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកបានលើកឡើងថា «តេីអ្នកណាដែលចោលសំរាមពាសវាពាសកាល? ឬក៏សំរាមធ្លាក់ពីលេីមេឃ?»។
លោក ចាប ច័ន្ទវិទ្យា បានបន្តថា «សម័យជឿនលឿនហេីយ ប្រទេសយេីងក៏ទទួលជាម្ចាស់ផ្ទះសុីហ្គេមដែរ ល្មមភ្ញាក់ខ្លួនហេីយ! សង្ក្រាន្តឆ្នាំថ្មីក៏ខិតជិតដល់ដែរ! អាណិតពួកគាត់ដែលដេីររេីសសំរាមពីក្រោយអ្នកឬអត់?»។
លោក ចាប ច័ន្ទវិទ្យា បានបន្តលើកឡើងថា «សំរាមមិនគួរឲ្យស្អប់ ប៉ុន្តែស្អប់បំផុតអ្នកដែលចោលសំរាម»។
ទន្ទឹមគ្នានោះ លោកអភិបាលស្រុកលើកដែកក៏បានសំនូមពរឲ្យបញ្ឈប់សកម្មភាពអាក្រក់ខាងលើនេះចោលទៅ។ដោយ៖ ការីនិពន្ធ