ឯកឧត្ដម យូន ស៊ុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូងស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា


សេអ៊ូល៖ ឯកឧត្ដម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសជាទីបំផុត ចំពោះទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ទាប់ពីការស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នាផងដែរ។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង