អាជ្ញាធរជាតិអប្សរានឹងបើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ដល់២៣ ខែមេសា ឆ្នាំ២០២៣។

នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖

អត្ថបទដែលជាប់ទាក់ទង