សហភាពអង្គការសង្គមស៊ីវិលអំពាវនាវឱ្យមានការថ្កោលទោសលោក លី សុធារ៉ាយុត្តិ ដែលបានប្រព្រឹត្តិទង្វើស្មោគគ្រោក អានាចារ អសីលធម៌ មិនសមជាអ្នកនយោបាយ

ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិលសម្ដែងការមិនពេញចិត្តនិងស្អប់ខ្ពើមបំផុតចំពោះសកម្មភាពរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ដែលថាបានប្រព្រឹត្តិនូវទង្វើស្មោគគ្រោក អានាចារ អសីលធម៌ មិនសមជាអ្នកនយោបាយ ដែលគួរតែមានការចាត់វិធានការថ្កោលទោស។

សេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល ចេញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ អំពាវដល់បណ្ដារអង្គការសមាគមនារី រួមទាំងពលរដ្ឋខ្មែរ ទូទាំងប្រទេស ចូលរួមថ្កោលទោលដល់លោក លី សុធារ៉ាយុត្តិ និងជួយអន្តរាគមន៍ដល់គ្រួសារដែលត្រូវបុគ្គលនេះបំបែកបំបាក់និងធ្វើ ឱ្យបាត់បង់កិត្តិយស សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ។

សហភាពអង្គការសង្គមស៊ីវិលគូសបញ្ជាក់ថា៖ «គណបក្សភ្លើងទៀនប្រហែលជាទាល់ច្រកខ្លាំង ដែលរកមនុស្សមកប្រើលែងបាន បែរជាមកប្រើមនុស្សបាតសង្គមល្មោភកាម ស្រែកឃ្លានញៀននឹងការមើលកេរ្តិ៍ខ្មាស់របស់មនុស្សស្រី ខ្វះសីលធម៌ មកធ្វើជាថ្នាក់ដឹកនាំ»។

សេចក្តីថ្លែងការណ៍ដដែលបានលើកឡើង ៣ចំណុចដែល លោក លី សុធារ៉ាយុត្តិ បានប្រព្រឹត្តិខុសយ៉ាងធ្ងន់លើសីលធម៌សង្គម ដោយក្នុងខ្សែអាត់សំឡេងបែកធ្លាយដែលបានចាក់ផ្សាយតាមបណ្តាញសង្គមអំពើអាក្រក់ក្នុងរឿងអាស្រូវផ្លូវភេទនោះគឺ ទី១ បុគ្គលនេះបានប្រព្រឹត្តិអំពើដោយបានក្បត់ប្រពន្ធខ្លួនឯង ហើយទៅយកស្ត្រីជាច្រើន ដែលភាគច្រើនជាប្រពន្ធរបស់អ្នកដទៃ។ ទី២ ប្រើពាក្យសម្ដីអសីលធម៌មកលើស្ត្រីដោយប្រមាថ មើលងាយ មិនឱ្យតម្លៃទុកស្ត្រីជាអ្នកបម្រើតណ្ហារបស់ខ្លួន និងបង្ខំឱ្យស្ត្រីថតរូបអាក្រាត ដើម្បីឱ្យខ្លួនមើលដែលជាទង្វើថោកទាប ប្រមាថលើស្រ្តី មិនឱ្យតម្លៃលើស្រ្តី។

សហភាពអង្គការសង្គមស៊ីវិលបានបញ្ចាក់ថា លោក លី សុធារ៉ាយុត្តិ មិនសក្តិសមជាអ្នកនយោបាយខ្មែរនោះទេ ខណៈទង្វើទាំងនេះបានបង្កើតវប្បធម៌អ្នកនយោបាយអាក្រក់ក្នុងប្រទេសកម្ពុជាដែលជា គំរូមិនល្អ ហើយប្រសិនលោក លី សុធារ៉ាយុត្តិ មានតួនាទីក្នុងជួររដ្ឋាភិបាលវានិងបង្កបញ្ហាធ្ងន់ធ្ងរយ៉ាងខ្លាំងចំពោះប្រទេសជាតិ។

ជាមួយគ្នានេះដែរ សហភាពអង្គការសង្គមស៊ីវិលក៏សម្តែងការសោកស្តាយចំពោះគណបក្សភ្លើងទៀនដែលទទួលយកបុគ្គលបែបនេះ មកធ្វើជាអគ្គលេខាធិការរបស់បក្ស ដោយគណបក្សភ្លើងទៀនតែងរិះគន់រដ្ឋាភិបាលក្នុងផ្លូវអវិជ្ជមាន ហើយលើកតម្កើងខ្លួនជា អ្នកស្នេហាជាតិ និងជាអ្នកជាតិនិយម បែរជាយកមនុស្សប្រព្រឹត្តិអំពើស្មោគគ្រោក អានាចារមកដឹកនាំបក្ស៕

 

អត្ថបទដែលជាប់ទាក់ទង