Lewandowski ថាក្តីសុបិនរបស់ខ្លួនគឺចង់លេងជាមួយខ្សែប្រយុទ្ធរូបនេះ មុនចូលនិវត្តន៍ពីបាល់ទាត់
បរទេស៖ Robert Lewandowski ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona បាននិយាយថា ខ្លួនគឺមានក្តីស្រមៃចង់លេងជាមួយ Lionel Messi ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain មុនចូលនិវត្តន៍ពីបាល់ទាត់។
បរទេស៖ Robert Lewandowski ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona បាននិយាយថា ខ្លួនគឺមានក្តីស្រមៃចង់លេងជាមួយ Lionel Messi ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain មុនចូលនិវត្តន៍ពីបាល់ទាត់។
ថ្លែងប្រាប់កាសែត Mundo Deportivo, Lewandowski បាននិយាយយ៉ាងដូច្នេះថា៖
វាមិនអាស្រ័យលើខ្ញុំទេ។ ជាការពិតណាស់ យើងឃើញថាឥឡូវនេះគាត់លេងភាគច្រើនជា playmaker យើងគិតថាគាត់ប្រហែលជានឹងស៊ុតបញ្ចូលទីបានតិច និងផ្តល់បាល់អោយមិត្តរួមក្រុមរបស់គាត់ច្រើន ប៉ុន្តែផ្ទុយទៅវិញគាត់នៅតែស៊ុតបញ្ចូលទីបានច្រើនដដែល។ ប៉ុន្តែបើប្រៀបធៀបទៅនឹងពេលផ្សេង ឥឡូវនេះគាត់ជាកីឡាករដែលខ្សែប្រយុទ្ធណាៗក៏ស្រមៃចង់លេងជាមួយគាត់ដែរ៕
ប្រភព៖ Sportskeeda