Ronaldo បានទម្លាយឈ្មោះមិត្តរួមក្រុមរបស់ខ្លួនម្នាក់ ដែលមិនដែលនិយាយរកនរណាសោះ រួមទាំងលោកផងដែរ
បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានទម្លាយថា កីឡាករ Marius Niculae ដែលជាមិត្តរួមក្រុមនឹងខ្លួនអំឡុងពេលលេងនៅ Sporting CP គេគឺជាមនុស្សម្នាក់ដែលមិនសូវនិយាយរកនរណានោះទេ រួមទាំងលោកផងដែរ ប៉ុន្តែមានតែកីឡាករម្នាក់គត់ប៉ុណ្ណោះដែលគេធ្លាប់និយាយជាមួយនោះគឺ Pepe។
ជាការពិតណាស់ Niculae គឺជាមិត្តរួមក្រុមនឹង Ronaldo នៅ Sporting CP ចម្លោះពីឆ្នាំ ២០០២-២០០៣ ហើយនៅពេលនោះរូបគេធ្លាប់បានលេងជាមួយ CR7 បានចំនួន ៩ ប្រកួតផងដែរ។
ទាក់ទងនឹងរឿងខាងលើ, Ronaldo បាននិយាយយ៉ាងដូច្នេះថា៖
គាត់មិនមែនជាមនុស្សដែលចូលចិត្តសេពគប់មិត្តនោះទេ។ យើងតែងតែព្យាយាមចង់ឱ្យគាត់មកតុញ៉ាំអាហារជាមួយពួកយើង ប៉ុន្តែគាត់តែងតែនៅម្នាក់ឯងជានិច្ច។ ជាធម្មតាគាត់ទៅកន្លែងហាត់ប្រាណតែម្នាក់ឯងប៉ុណ្ណោះ។ ពេលខ្លះក្រោយពេលហ្វឹកហាត់ យើងទាំងអស់គ្នាចេញទៅហូបបាយ ប៉ុន្តែគាត់មិនដែលមកទេ។ Pepe គឺជាមនុស្សតែម្នាក់គាត់ដែលគាត់ធ្លាប់និយាយជាមួយ។
គួរបញ្ជាក់ថា Niculae បានចូលនិវត្តន៍ពីបាលទាត់ហើយនៅក្នុងឆ្នាំ ២០១៥ ជាមួយនឹងក្រុម FC Dinamo៕
ប្រភព៖ Sportskeeda