Breaking News: នាយករដ្ឋមន្ត្រីសួរថា ៖ «តើរឿងនេះ ជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?»
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែមេសានេះ បានចោទសួរទៅកាន់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបតាមបណ្ដាញសង្គម Telegram ផ្លូវការរបស់សម្ដេចថា «តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលពីបណ្ដាញសង្គម Telegram ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅមុននេះ។
គួរបញ្ជាក់ថា ការចោទសួររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់អភិបាលខេត្តកែបគឺមានអមដោយរូបភាពនិងសាររបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចំនួន៤សន្លឹកទៀតផង៕