សម្ដេចតេជោ ហ៊ុន សែន៖ សំណាងល្អដែលសម្ដេចមានជីវិតនិងចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដល់កម្ពុជា ៤៨ឆ្នាំមកនេះកម្ពុជា៤៨ឆ្នាំមកនេះ

សៀមរាប៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជូននូវសារជំរុញដល់ពលរដ្ឋការពារនៅសន្តិភាពបន្ទាប់ពីរំលឹករឿងដ៏ជូរចត់មួយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើតេឡេក្រាមរបស់សម្ដេចនៅព្រឹកថ្ងៃទី១៦ ខែមេសា ថា ថ្ងៃនេះកាលពី ៤៨ឆ្នាំមុន សម្ដេចត្រូវបាត់បង់ភ្នែកម្ខាង។ សម្ដេចបានលើកឡើងថានេះហើយគឺជាស្នាដៃនេះសង្គ្រាមដែលបានបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតរបស់មនុស្ស។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថាជាសំណាងល្អដែលសម្ដេចមានជីវិតនិងចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដល់កម្ពុជា ៤៨ឆ្នាំមកនេះ។

សម្ដេចតេជោថា៖ «សំណាងល្អខ្ញុំនៅមានជិវិតនិងបានចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដែល៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពនេះ។ រក្សាសន្តិភាពបានគឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជិវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន»

ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្តព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារកត្តាសន្ដិភាពបាននាំមកឱ្យកម្ពុជាអាចប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយ និងរលូន ដែលខុសពីសម័យសង្គ្រាម។

សម្ដេចថា៖ «កាលពី ៤៨ឆ្នាំមុនគ្រាប់កាំភ្លើងធំបានបាញ់ចូលគ្រប់ទីក្រុង»។

គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន៕

 

អត្ថបទដែលជាប់ទាក់ទង