លោកស្នងការខេត្តកណ្តាលចេញញត្តិគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់ សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា

កណ្ដាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ច សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ នេះបើតាមញត្តិរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

នៅក្នុងញ្ញតិលោកឧត្ដមសេនីយ៍ទោស្នងការបានអះអាងថា «ក្នុងនាមស្នងការ និងតាងនាមគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ច សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិទាំងអស់ នៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ»។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ទៀតថា «ក្នុងសារសំឡេងនេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ ក្នុងក្រុមរបស់ យុវជនមួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍ និងជំរុញការចេញមកធ្វើបាតុកម្ម»។

លោកឧត្ដមសេនីយ៍បានបញ្ជាក់ទៀតថា «ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ សូមធ្វើការ ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់ សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»៕

អត្ថបទដែលជាប់ទាក់ទង