មេPMខេត្តកណ្ដាលបើកកិច្ចប្រជុំជួរត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារៈបរិក្ខា គ្រឿងបំពាក់ដើម្បីត្រៀមអន្តរាគមន៍ចំណុចខ្ពស់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតមានឡើងដោយជាយថាហេតុ
កណ្តាល៖ លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្តប្រជុំជួរត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខា និងគ្រឿងបំពាក់ដើម្បីត្រៀមអន្តរាគមន៍ចំណុចខ្ពស់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតមានឡើងដោយជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ។
លោកមេបញ្ជាការបានផ្សព្វផ្សាយនូវបទបញ្ជានិងការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងបានផ្សព្វផ្សាយ អប់រំណែនាំដល់កងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់គាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) និងត្រូវធ្វើការឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមក្រៅស្រុកមួយក្តាប់តូចដែលនិយាយបំផ្លើសមូលបង្កាច់ការពិតពីរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយ ពង្រឹង ណែនាំការងារអង្គភាពមួយចំនួនទៀត។
លោកឧត្ដមសេនីយ៍ត្រី សំ តុលា បន្តអរគុណសន្ដិភាព, អរគុណនយោបាយឈ្នះ ឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ៕