ថៅកែហាង Park Coffee ត្រូវបានតំណាងអយ្យការបើកការស៉ើបសួរ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន»
ភ្នំពេញ៖ ថៅកែហាង Park Coffee លោក គុយ វ៉ាត ត្រូវបានតំណាងអយ្យការ បើកការស៉ើបសួរ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ នេះបើតាមប្រភពដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
គួរជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ ប្រភពបានបញ្ជាក់ទៀតថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕