អបអសាទរសង្ក្រាន្តសន្តិភាពនៅក្រុងកំពត សប្បាយ រីករាយ ខ្លាំងណាស់!
កំពត៖ ដោយសារកត្តាសុខសន្តិភាពរបស់កម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណបក្សប្រជាជនកម្ពុជា គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករសម្រុកចូលរួមលេងសង្ក្រាន្តសន្តិភាពនៅក្រុងកំពត ក្នុងនោះក៏មានភ្ញៀវទេសចរជាច្រើនផងដែរ ដើរទស្សនាកម្សាន្តនៅតាមរមនីយដ្ឋាននានា នៅទូទាំងខេត្តកំពត នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ប្រមាណជាង៤០ម៉ឺននាក់ ក្រោមបរិយាកាសរីករាយយ៉ាងខ្លាំង ក្រោមយកចិត្តទុកដាក់ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរបំផុត។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពតបានបង្ហាញថា ភ្ញៀវទេសចរ សរុបអញ្ជើញមកសំរាកកំសាន្តតាមរមណីយដ្ឋាន និង ប្រជាពលរដ្ឋចូលរួមសង្រ្កាន្តក្នុងក្រុងកំពត សរុបប្រមាណ ៤០២,៤៤២នាក់ រួមនឹងភ្ញៀវអន្តរជាតិ ១,៦១៦នាក់។
ភ្ញៀវទេសចរតាមរមណីយដ្ឋាន ៥២,៤៤២នាក់ ភ្ញៀវអន្តរជាតិ ៧៥០នាក់។ ដោយឡែកភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយសង្រ្កាន្តក្នុងក្រុងប្រមាណ ៣៥២.៣០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៨៦៦នាក់។
គួរបញ្ជាក់ថា សម្រាប់តាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ក៏បានរៀបចំសង្ក្រាន្ដរបស់ខ្លួនផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕