ស្នងការខេត្តកំពត៖ អរគុណសន្តិភាព សង្ក្រាន្តនៅខេត្តកំពតបីថ្ងៃ បញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយ គ្មានការភិតភ័យ

កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានផ្ញើរសារលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៧ ខែមេសានេះ ថា សូមអរគុណសន្តិភាព សង្ក្រាន្តនៅខេត្តកំពតក្នុងរយៈពេលបីថ្ងៃនេះ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយ គ្មានការភិតភ័យ គ្មានអំពីហឹង្សារនិងបទល្មើសអ្វីកើតឡើងនោះឡើយ។

លោកឧត្ដមសេនីយ៍ទោស្នងការបានបន្តថា សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការជាមួយសមត្ថកិច្ចបានយ៉ាងល្អក្នុងការរក្សារសណ្តាប់ធ្នាប់ ជាពិសេសសូមថ្លែងអំណរគុណចំពោះបងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានលៈបង់ពេលវេលាដើម្បីម្ចាស់ការក្នុងការរក្សារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

លោកស្នងការបន្តទៀតថា ជួបគ្នានៅសង្ក្រាន្តឆ្នាំក្រោយទៀតបងប្អូនទាំងអស់គ្នា។

គួរជម្រាបជូនថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន៨៧០,៣៩៩នាក់៕

អត្ថបទដែលជាប់ទាក់ទង