កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

 

ភ្នំពេញ៖ កាលពីវេលាម៉ោង​០៤:០០នាទីទៀបភ្លឺ ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ ៤ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាជនជាតិចិនម្នាក់កំពុងឈរចុចទូរស័ព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន តែត្រូវជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្រាវជ្រាវបន្ថែម។

ក្រោមវិធានការជំនាញ ជនសង្ស័យ ឈ្មោះ លន់ សារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបាន ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង