រដ្ឋបាលស្រុកខ្សាច់កណ្ដាលជូនដំណឹងស្ដីពីការប្រឡងជ្រេីសរេីស និងបំពេញបន្ថែម គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ បង្រៀននៅសាលាបឋមសិក្សាចំនួន៧រូប

កណ្ដាល៖ រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល​សូមជូនដំណឹងដល់សាធារណជនដែលមានទីលំនៅអចិន្រ្តៃយ៍ក្នុងស្រុកខ្សាច់កណ្ដាល​ ឱ្យបានជ្រាបថា​ ក្នុងឆ្នាំសិក្សា​ ២០២៤-២០២៥នេះ​ រដ្ឋបាល​ស្រុក​​មានការប្រឡងជ្រេីសរេីស​ និងបំពេញបន្ថែម​ គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ចំណេះដឹងទូទៅ​ បង្រៀន​នៅ​សាលាបឋម​សិក្សា​ចំនួន​ ៧រូប​ តម្រូវ​តាមលក្ខខណ្ឌដូចខាងក្រោម៖

១៖ ជ្រើសរើស​ក្នុងចំណោម​បេក្ខជន​ បេក្ខនារី​ ជាអតីត​សិស្ស​ និស្សិត​ ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡេីងទៅ​ ឬសញ្ញា​បត្រសមមូល។

២៖ មានសញ្ជាតិខែ្មរ​ អាយុចាប់ពី១៨ឆ្នាំ​ ដល់អាយុ៣៥ឆ្នាំ​ (គិតត្រឹម​ថ្ងៃបេីកបវេសនកាល)។

៣៖ មិនកំណត់អាយុចំពោះគ្រូបង្រៀនចូលនិវត្តន៍​ និងត្រូវមានសុខភាពមាំមួនអាចបំពេញការងារបានពេញ១ឆ្នាំ។

៣៖ មានជីវប្រវត្តិច្បាស់លាស់​ មិនទាន់មានការងារក្របខណ្ឌរដ្ឋ​ ឬវិស័យឯកជន។

៤៖ មានទីលំនៅក្នុងឃុំ​ ឬឃុំជាប់គ្នា។

៥៖ គ្រូកិច្ចសន្យាដែលប្រឡងជាប់ទាំងអស់​ ត្រូវធានារក្សានិរន្តរភាពការងាររហូតដល់បំណាច់ឆ្នាំសិក្សា​ ប្រសិនបេីឈប់មុនកាលកំណត់រយៈពេល​ ៣ខែ​ ការបង្រៀនមិនត្រូវទទួលបានប្រាក់ឧបត្ថម្ភៈនោះឡេីយ។

៦៖ បេក្ខជន​ប្រឡងជាស្រ្តីមានផ្ទៃពោះត្រៀមលំហែមាតុភាពក្នុងកិច្ចសន្យា​ ពុំអនុញ្ញាតឱ្យដាក់ពាក្យនោះទេ។

រដ្ឋបាលស្រុកបញ្ជាក់ថា បេក្ខជន​ បេក្ខនារី​ អាចអញ្ជើញ​មកទទួល​ និងដាក់ពាក្យសុំចុះឈ្មោះប្រឡង​ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ២០២៤​ (វេលា​ម៉ោង​ ១៧៖០០នាទី​)​ នៅការិយាល័យ​ អប់រំ​ យុវជន​ និងកីឡា​ស្រុកខ្សាច់កណ្ដាល។

ខាងក្រោមនេះជា លីងទីតាំងរដ្ឋបាលស្រុកខ្សាច់កណ្ដាល៖​ https://maps.app.goo.gl/UnLGntmbtrpHm9d78?g_st=com.google.maps.preview.copy៕

អត្ថបទដែលជាប់ទាក់ទង