លោកបណ្ឌិត ប៉ែត សារ៉ាត់ បានទទួលវិញ្ញាបនបត្រវិស្វករអាស៊ានពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន AFEO នៅទីក្រុងSABAH ប្រទេសម៉ាឡេស៊ី
ម៉ាឡេស៊ី៖ លោកបណ្ឌិត ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជាបានទទួលវិញ្ញាបនបត្រវិស្វករអាស៊ានពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន AFEO នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសីទSICC នៅទីក្រុងSABAH ប្រទេសម៉ាឡេស៊ី ក្នុងឳកាសដែលលោកតំណាងឲ្យប្រធានយុចវិស្វករកម្ពុជា បានដឹកនាំសមាជិកយុវវិស្វករកម្ពុជាចូលរួមកិច្ចប្រជុំអង្គការសហព័ន្ធយុវវិស្វករអាស៊ាន YEAFEO។
គួរជម្រាបជូនថា លោក ប៉ែត សារ៉ាត់ កើតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្កកំពត មានឪពុកឈ្មោះ ប៉ែត ត្រៀក ម្តាយឈ្មោះ ទូច ស៊ុយ មានបងប្អូនបង្កើតចំនួន០២នាក់ កម្រិតវប្បធម៌បណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ CITY UNIVERSITY OF PARIS ។ បច្ចុប្បន្នលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជា។
គួររំលឹកថា ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជានិងប្រធានគណៈប្រតិភូគណៈវិស្វករកម្ពុជា បានដឹកនាំគណៈប្រតិភូវិស្វករកម្ពុជា ចូលរួមសន្និសីទនៃស្ថាប័នសព័ន្ធវិស្វកម្មអាស៊ានលើកទី៤២ នៅទីក្រុងSABAH ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២២ដល់២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ចែករំលែកការរីកចម្រើនអាស៊ានជាមួយនឹងបដិវត្តកម្មឌីជីថល វិស្វកម្មឆ្លាតវ័យ និងដំណោះស្រាយបៃតង (CHARITING ASEAN GROWTH WITH DIGITAL TRANSFOMATION, SMART ENGINEERING AND GREEN SOLUTION)»៕