អភិបាលក្រុងអរិយក្សត្របើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប្រចាំខែតុលា ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តបន្តនាខែបន្ទាប់
កណ្ដាល៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ប្រចាំខែតុលា ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តបន្តនាខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។
នៅក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលក្រុងអរិយក្សត្របានលើកយករបៀបវារៈចំនួន៥៖
១-មតិបេីកកិច្ចប្រជុំដោយ លោកអភិបាលក្រុង
២-របាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ២០២៤
៣-ពិនិត្យរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលក្រុងអរិយក្សត្រ
៤-បញ្ហាផ្សេងៗ
៥-មតិបូកសរុប និងបិទកិច្ចប្រជុំដោយ លោកអភិបាលក្រុង។
គួរជម្រាបជូនថា រដ្ឋបាលក្រុងអរិយក្សត្រ ក្រោមការដឹកនាំរបស់លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រគឺលោកតែងតែដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប្រចាំខែបានទៀងទាត់ល្អប្រសើរ ដើម្បីលេីកទិសដៅអនុវត្តបន្តនាខែបន្ទាប់៕