ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សក្រនៃកម្ពុជា

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ លោកអធិការនគរបាលក្រុងស្រុកទាំង៩ និងលោកនាយប៉ុស្តិ៍ទាំង៦៧ ចូលរួមព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សក្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ កងកម្លាំងទាំង៣ប្រភេទ មន្ទីរនានាជុំខេត្ត និងលោកយាយ លោកតា ជាច្រើនរូប៕

អត្ថបទដែលជាប់ទាក់ទង