កម្លាំងPMខេត្តកណ្ដាលបង្ក្រាបជនសង្ស័យបាន៣នាក់ ពាក់ព័ន្ធករណីលួចវាយយកទូកស្មាច់ម៉ាស៊ីន

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា  មេបញ្ជាការខេត្តនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ក្រុងតាខ្មៅ និងក្រុងអរិយក្សត្របានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់យកមកអង្គភាពដើម្បីចាត់ការតាមនីតិវិធី។

វត្ថុតាងដកហូត៖ ទូកស្មាច់ចំនួន ០២គ្រឿង, ម៉ាស៊ីន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង