កម្លាំងPMខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យ៤នាក់បញ្ជូនទៅដាក់គុកពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 


កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រៃរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ស្រី០១នាក់។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់, ទូរស័ព្ទ ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីនិងបានបញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្ដាលរួចរាល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង