Breaking News: នារីវ័យក្មេងម្នាក់មានស្រុកកំណើតនៅកៀនស្វាយត្រូវបានឃាតករកាប់ដាច់ក្បាល!


ស្វាយរៀង៖ ករណីឃាតកម្មកាប់ដាច់ក្បាលនារីវ័យក្មេងម្នាក់ដ៏សាហាវឃោឃៅព្រៃផ្សៃមួយនៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនៅវេលាម៉ោង០០:៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ បើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលនេះ។

ប្រភពបន្តឲ្យដឹងថា សាកសពនារីរងគ្រោះឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពបន្ថែមទៀតថា សភាពសាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួន ចំពោះមូលហេតុខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ជុំវិញព័ត៌មានលម្អិតអង្គភាពសារព័ត៌មាន The Mirror News នឹងយកមកចុះផ្សាយជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង