មហាជនស្នើដល់លោកអភិបាលខេត្តរតនៈគិរីជួយបង្ក្រាបល្បែងស៊ីសងអនឡាញនៅកណ្ដាលក្រុងបានលុងនិងស្រុកកូនមុំដែលលួចបើកលេងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងផង!

 

(រតនគិរី)៖ ល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង និងនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ជិតក្បាលស្ពានស្រែពក ក្នុងផ្ទះលក់កាហ្វេរ ខេត្តរតនគិរីបានកំពុងលួចបើកដំណើរការឲ្យគេចូលលេងយ៉ាងស្ងៀមស្ងាត់បំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ខណៈមហាជនបានស្នើសុំឲ្យលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីមេត្តាជួយបង្ក្រាប។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

ប្រភពបានខ្សឹបឲ្យដឹងទៀតថា ប្រជាពលរដ្ឋបានប្រទះឃើញថា មានករណីបើកល្បែងស៊ីសងអនឡាញ នៅក្នុងខេត្តរតនគិរី ដែលទង្វើនោះគឺកំពុងប្រឆាំងជាមួយបទបញ្ជារបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដែលបានបញ្ជា​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ដោយ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ និង​ស្នើ​បិទ​មធ្យោបាយ​ល្បែងស៊ីសង​ខុស​ច្បាប់ មិន​ឱ្យ​មាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​១១ ខែ​ធ្នូ នេះ​តទៅ។ ហើយលោក ស សុខា ក៏បាន​ចេញ​សារាចរ​ណែនាំ ៥​ចំណុច ដើម្បី​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុស​ច្បាប់ បន្ទាប់ពី​ក្រសួង​បាន​សង្កេត​ឃើញ​ថា​ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផលិត​រូបភាព វីដេអូ និង​មាតិកា​ល្បែងស៊ីសង​ខុស​ច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ល្បែងស៊ីសង​នោះ​ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​លេង​ល្បែង ទាំង​លេង​ផ្ទាល់ ទាំង​លេង​តាម​អនឡាញ ហើយ​ក្រសួង​ក៏​សម្គាល់​ឃើញ​បុគ្គល​មាន​ប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកា​សង្គម​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ផង​ដែរ។ ជាមួយនោះ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្លាំង​នគរបាល​ជាតិ​ចាប់ពី​ថ្នាក់​ក្រសួង​មហាផ្ទៃ រួម​ទាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ នឹង​បង្ក្រាប​ដោយ​គ្មាន​លើកលែង​នោះ​ឡើយ។ ទន្ទឹមនោះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​ណែនាំ​ឱ្យ​បន្ត​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ ល្បែង​អនឡាញ ល្បែង​ផ្សង​សំណាង និង​ការ​ជួញដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន។

បើតាមប្រភពបានឲ្យដឹងថា ល្បែងអនឡាញសុីសងដូចជាឆ្នោតឡូតូ ឬជល់មាន់ ដែលបានកំពុងដំណើរការលួចលាក់បិទបើកៗនៅមូលដ្ឋានក្រុងបានលុងនិងស្រុកកូនមុំ អាជ្ញាធរមូលដ្ឋាននៅមិនទាន់ចុះទៅបង្ក្រាបឲ្យអស់ពីមូលដ្ឋាននៅឡើយ។

ប្រជាពលរដ្ឋបានសំនូមពរទៅលោកស្នងការនគរបាលខេត្ត រតនគិរីនិងលោកអភិបាលខេត្តរតនៈគិរីជួយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះករណីល្បែងស៊ីសងអនឡាញដែលកំពុងលួចដំណើរការយ៉ាងស្ងាត់ស្ងៀមនៅក្នុងមូលដ្ឋាននៃខេត្តរតនគិរីផង។

*បើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៖

មាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។

បើតាមមាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

បើតាមមាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។

បើតាមមាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។

បើតាមមាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ។

ទោះបីជាយ៉ាងណាក៏ដោយ  មហាជននៅទន្ទឹងរង់ចាំមើលពីចំណាត់ការរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាលចំពោះករណីមេឆ្នោតវៀតណាមខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង