នាយករដ្ឋមន្ត្រីកម្ពុជាផ្ដល់លុយ៣ម៉ឺនដុល្លារដល់លោក បញ្ញា សិទ្ធ ដើម្បីយកទៅព្យាបាលម្ដាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់លុយចំនួន៣ម៉ឺនដុល្លារដល់តារាសម្ដែងលោក បញ្ញា សិទ្ធ ដើម្បីយកទៅព្យាបាលដល់ម្ដាយ។ ការសម្រេចផ្ដល់នេះគឺបន្ទាប់ពីមានការចុះផ្សាយថាលោក បញ្ញា សិទ្ធិ បានបាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជំងឺម្ដាយរបស់លោក។

តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចតេជោនូវយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះថា៖ «ខ្ញុំនិងភរិយាសូមចូលរួមចំនួន ៣មុឺនដុល្លារ (30,000$) សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល»។

ជំនួយការសម្ដេចតេជោគឺ លោក សេង ទៀង បានឱ្យដឹងនៅយប់ថ្ងៃដដែលនេះថាលោកបានផ្ញើលុយចំនួន ៣ម៉ឺនដុល្លារទៅឲ្យលោកបញ្ញាសិទ្ធិរួចរាល់ហើយ។

សម្ដេចតេជោលើកឡើងថាប្រសិនមានការខ្វះខាតសម្ដេចនឹងពិនិត្យតាមក្រោយទៀត និងជូនពរដល់ម្តាយលោក បញ្ញា សិទ្ធ ឆាប់បានជាសះស្បើយ៕

 

អត្ថបទដែលជាប់ទាក់ទង