ឃុំខ្លួនអ្នកកាសែត២នាក់ពីបទ «ការគំរាមកំហែងហែកកេរ្តិ៍» នៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល

(កណ្ដាល)៖ អ្នកកាសែតចំនួន២នាក់ ត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបទ ការគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៨ ខែធ្ន ឆ្នាំ២០២៤នេះ។

ជនល្មើសជាអ្នកកាសែតទាំង២នាក់នោះ រួមមាន៖ ទី១- ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន តួនាទីជានិពន្ធនាយក SSB TV News មានទីកន្លែងកំណើតភូមិព្រែកស្ងោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបូង និងមានទីលំនៅមុខពេលចាប់ឃាត់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទី២-ឈ្មោះ សួរ សំបូរ ហៅ សុខ សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន តួនាទីជាចាងហ្វាង SSB TV News មានទីកន្លែងកំណើតភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅមុខពេលចាប់ឃាត់ខ្លួននៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរជម្រាបជូនថា ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNewsម្នាក់ និងនិពន្ធនាយកកាសែតអេសអេសប៊ីធីវីញូស៍ SSBTVNewsម្នាក់ពាក់ព័ន្ធករណីការគំរាមកំហែងហែកកេរ្តិ៍ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល

អត្ថបទដែលជាប់ទាក់ទង