ស្នងការខេត្តព្រៃវែង៖ ស្រុក បាភ្នំ! ស្រុកបាភ្នំទៀតហើយ!

ព្រៃវែង៖ ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត។ បើតាមប្រភពពីទំព័រហ្វេសប៊ុករបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានបន្តថា បច្ចុប្បន្នក្មេងពាលត្រូវបានដាក់ទ្រុងត្រៀមបញ្ចូនទៅតុលាការ។

ទន្ទឹមនោះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តទៀតថា សូមបងៗប្អូនៗមើលផង នេះហើយជីវិតពិតនគរបាលដែលស្រលាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើមិនចង់ឮពាក្យត្មះដៀលនោះទេ ជួនកាលអនុវត្តខុសតែបន្តិចជាប់ទ្រុងខ្លួនឯង…។

លោកឧត្ដមសេនីយ៍ទោស្នងការបានបញ្ជាក់ថា ខ្ញុំជឿជាក់ថា នគរបាលទូទាំងខេត្តព្រៃវែងនឹងបន្តប្រឹងប្រែងដណ្តើមយកក្តី ស្រលាញ់ពីប្រជាជនឱ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង