តំណាងស្នងការខេត្តកណ្តាលដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច(មានVideo)
កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឹម សារិ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដាក់បទបញ្ជាភ្លាមៗឲ្យដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច ក្នុងស្រុកស្អាង បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៣៧ខ្នងរងការខូចខាត ដោយផ្ទះខ្លះបាក់ចូលទន្លេ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
ចំពោះព័ត៌មានលម្អិតជុំវិញករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋធ្លាក់ចូលក្នុងទន្លេបាសាក់ខាងលើ បណ្ដាញសារព័ត៌មាន The Mirror News នឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់។