Update: ការបាក់ច្រាំងទន្លេបាសាក់នៅមុខផ្សារស្អាងព្រែកតូចខូចខាតផ្ទះពលរដ្ឋប្រមាណ៤០ខ្នង

កណ្ដាល៖ ហេតុការណ៍បាក់ស្រុតច្រាំងទន្លេបាសាក់នៅចំណុចមុខផ្សារស្អាងបានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណជា៤០ខ្នងហើយ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

នៅក្នុងរបាយការណ៍បានឲ្យដឹងថា ផ្ទះទាំង៤០ខ្នងរួមមាន៖១-ផ្ទះដែលរលំទាំងស្រុងមានចំនួន២ខ្នងផ្ទះ, ២-ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ,និង៣-ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។

ខាងក្រោមនេះ ជារបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាល៖

អត្ថបទដែលជាប់ទាក់ទង