បោះឆ្នោតឆ្នាំ២០២៧, សម្ដេចតេជោ ហ៊ុន សែន ចង់ឈរធ្វើមេឃុំ..!

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងចង់សាកល្បងធ្វើមេឃុំដើម្បីដឹងពីតួនាទី ការលំបាក និងការប្រឈមរបស់មេឃុំក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

សម្ដេចតេជោថា សម្តេចអាចធ្វើក្នុងលក្ខខណ្ឌដែលសម្ដេចសម្រាកការងារពីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

សម្ដេចនាយករដ្ឋមន្ត្រីបន្តថ្លែងថា៖ «បោះឆ្នោតឆ្នាំ២០២៧ គិតឈរមេឃុំកន្លែងណាមួយសាកល្បងធ្វើមេឃុំប៉ុន្មានខែមើលរួចហើយចាំលាចេញ»

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣៕

 

អត្ថបទដែលជាប់ទាក់ទង