សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យកុំសាងកំហុសទី៣
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យកុំសាងកំហុសទី៣។កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជា រួចមកហើយនោះរួមមាន៖
*ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ។
*ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ក្រុមប្រទេសសាងកំហុសលើកម្ពុជា មិនដែលសម្តែងការសោកស្តាយ ឬសូមទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។
សម្តេចបន្ថែមថា ប្រជាពលរដ្ឋខ្មែរមិនងាយបំភ្លេចនូវកំហុស ដែលប្រទេសប្រជាធិបតេយ្យបានធ្វើមកលើកម្ពុជានោះឡើយ។
ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងការអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ៕