បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនឹងរៀបចំធ្វើពិធីផ្តល់ឈាមជួយសង្គ្រោះជីវិតមនុស្ស ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ
(កណ្ដាល)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលចេញសេចក្តីជូនដំណឹងឲ្យសាធារណៈជនដឹងថា៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ខាងលើមុខនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នឹងរៀបចំធ្វើពិធីផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងត្រូវការឈាមជាចាំបាច់។
គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ចំពោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលដែលតែងតែសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីធ្វើការបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងត្រូវការឈាមជាចាំបាច់។
គួររំលឹកទៀតថា កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាល បំពាក់មេដាយ និងប្រគល់ប័ណ្ណសរសើរ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរខួបលើទី៣០ ទិវាកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣)។ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើពិធីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាមដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់៕