មេប៉ូលិសបន្ទាយមានជ័យបានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងសមត្ថភាព អនុវត្តជំនាញ តួនាទី ភារកិច្ចប្រកបដោយវិជ្ចាជីវៈ និងឈរលើគោលការណ៍ច្បាប់

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសមត្ថភាព អនុវត្ត ជំនាញ តួរនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ប្រកបដោយវិជ្ចាជីវៈ និងឈរលើគោលការណ៍ច្បាប់។

ការដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ក្នុងគ្រាដែលលោកឧត្តមសេនីយ៍ទោស្នងការបានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសជំនាញ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដល់កម្លាំងនគរបាលក្រោមឱវាទ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកស្នងការបន្តដាក់បទបញ្ជាឲ្យពង្រឹងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ,ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, ពង្រឹងការយាមល្បាត២៤ម៉ោង ត្រូវធានាឲ្យបានទាំងស្រុង នូវសន្តិសុខល្អ ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការក៏បានអានផែនការ ការងារផ្សព្វផ្សាយដល់កងកម្លាំងដើម្បីបែងចែកការងារ ចាត់តាំង អនុវត្ត និងការទទួលខុសត្រូវ។

គួរជម្រាបថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ អធិការគ្រប់ក្រុងស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ជាច្រើនរូប៕

អត្ថបទដែលជាប់ទាក់ទង