ប្រជាពលរដ្ឋក្នុងស្រុកល្វាឯមអបអរសាទរក្រុមក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត

កណ្តាល៖ នៅរាត្រីថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រមាណជា៧០០នាក់បានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួត ការប្រកួតក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី និងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិសឹង្ហបុរី នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅលើទៅលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងបួនទីតាំងផ្សេងទៀតស្ថិតក្នុងស្រុកល្វាឯម។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម។

លោក កន សុខកាយ បន្តថា ក្នុងនោះការប្រកួតក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានទទួលបរាជ័យលើកដំបូងជាមួយក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី។

លោកអភិបាលស្រុកបន្ថែមទៀតថា ទោះបីជាយ៉ាងណា ក្រុមបាល់ទះកម្ពុជាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តបន្ត ដោយឈរនៅលេខ២ ក្នុងពូល A ក្នុងលទ្ធផល០ ទល់នឹង៣។ លោកបន្តទៀតថា ក្រុមបាល់ទះកម្ពុជាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តបន្ត ដោយឈរនៅលេខ២ ក្នុងពូលA និងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានយកឈ្នះលើ ក្រុមបាល់ទាត់នារីជម្រើសជាតិសឹង្ហបុរីក្នុងលទ្ធផល១ ទល់នឹង០ ដូចនេះបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តបន្តទោះសល់១ប្រកួតក្នុងដៃ៕

អត្ថបទដែលជាប់ទាក់ទង