Breaking News: លោក ឃិត ឈឿន និងដៃគូសហការ KC GROUP ប្រកាសឧបត្ថម្ភអត្តពលកម្មកម្ពុជា ប៊ួ សំណាង នូវទឹកប្រាក់ចំនួន២៥៥០ដុល្លារ
ភ្នំពេញ៖ បន្ទាប់ពីឃើញរូបវីដេអូជាង១នាទីនៅលើបណ្ដាញសង្គមហ្វេសប៊ុកពេលអត្តពលកម្មកម្ពុជា ប៊ួ សំណាង កំពុងរត់ទាំងកណ្តាលភ្លៀងនៅពហុកីឡដ្ឋានអូឡាំពិកកាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ និងបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារនាងរត់ទាំងកណ្តាលភ្លៀង មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ទោះបីជារត់ក្រោយគេក៏ដោយ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី និងដៃគូរសហការក្នុងខេស៊ីគ្រុប (KC GROUP) បានប្រកាសតាមបណ្ដាញសារព័ត៌មាន The Mirror News នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ថា លោកនិងដៃគូរសហការនឹងជួយឧបត្ថម្ភថវិកាជាការលើកទឹកចិត្តដល់អត្តពលកម្មកម្ពុជា ប៊ួ សំណាង ចំនួន២៥៥០ដុល្លារ។
លោក ឃិត ឈឿន បានបញ្ជាក់ឲ្យដឹងបន្ថែមថា លោកនឹងឲ្យក្រុមការងារទៅធ្វើការទំនាក់ទំនងដល់អត្តពលកម្មកម្ពុជា ប៊ួ សំណាង ដើម្បីឲ្យនាងមកទទួលថវិកាដោយផ្ទាល់នៅក្នុងក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌីដោយផ្ទាល់តែម្ដង ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ខេស៊ី អ៉ិចស្ព្រេស ផ្លូវ ១០៥K ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរជម្រាបជូនថា អត្តពលកម្មកម្ពុជា ប៊ួ សំណាង ក្នុងសម្លៀងកីឡាអាវយឺតដៃវាល និងខោពាក់កណ្តាលភៅ្លបានបង្ហាញក្តីរីករាយទាំងទឹកភ្នែក ក្រោមដំណក់ទឹកភ្លៀងក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ក្រោយមកដល់ទីព្រ័ត្រដោយជោគជ័យទោះមិនឈ្នះមេដាយក៏ដោយ។ ប៊ួ សំណាង ពាក់ស្លាកលេខ៤០១ស្លៀកខោលេខ១០ បានធ្វើរត់ទាំងទឹកមុខមុត មាំក្រោមដំណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែកមហាជនជាច្រើននាក់ត្រូវបានមហាជនចាបប់អារម្មណ៍យ៉ាងខ្លាំង។
នាងមិនត្រឹមតែបានធ្វើឲ្យមហាជនអ្នកគាំទ្រនោះទេ សូម្បីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនបានចុះផ្សាយនិងចែកចាយរូបវីដេអូរបស់អត្តពលកម្មកម្ពុជា ប៊ួ សំណាង ដែលនាងបាន ខិតខំរត់ទាំងកណ្តាលភ្លៀងធ្លាក់មិនព្រម បោះបង់ចោលការ ប្រកួតទោះជាអត្តព លកម្មផ្សេង ទៀតរត់ទៅមុន និងទទួលជ័យជម្នះក្តី និងខ្លះទៀត បានបោះបង់កណ្តាលទីក៏ដោយ។
គួរជម្រាបជូនថា សប្បុរសជនមានរាយនាមដូចខាងក្រោម៖
*ទី១-លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី ចំនួន៥០០ដុល្លារ
*ទី២-អ្នកស្រី ឃិត យាន អគ្គនាយិកាក្រុមហ៊ុន យានមង្គល ឯ.ក ចំនួន៥០០ដុល្លារ
*ទី៣-លោក អ៊ុង យុត្តិវង្ស អគ្គនាយកក្រុមហ៊ុន សែនសូហ្វ៍(Sanzoft), The Queens KTV ចំនួន២០០ដុល្លារ
*ទី៤-លោក តឹក ហី Better Cash Finance ចំនួន៥០០ដុល្លារ
*ទី៥-Mr. Gohil Sunil K.C Pharmacyចំនួន៣០០ដុល្លារ
*ទី៦-លោក កែវ វិសាល ប្រធានក្រុមហ៊ុន VIP AGRO Thech Co.,LDT ចំនួន១៥០ដុល្លារ
*ទី៧-លោក ហាម សំអុល នាយកសាលាគ្រីសស្តង់និង VMOV CLUB
*ទី៨-លោក ហេង ឆវន ម្ចាស់មរតកបសេដ្ឋរីសត ចំនួន២០០ដុល្លារ
*ទី៩-កសិដ្ឋានចិញ្ចឹមគោចំនួន១០០ដុល្លារ៕