សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១មុឺនដុល្លារកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា បើទោះជាសម្ដេចកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែសម្ដេចក៏នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ នេះបើតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅមុននេះបន្តិច។
សម្ដេចតេជោ ហ៊ុន សែន បន្តថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់សម្ដេចនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបានជួយឧបត្ថម្ភ១មុឺនដុល្លារ (១០,០០០ដុល្លារ)។
ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យឯកឧត្ដម សេង ទៀង នាំយកថវិការជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ។
គួរជម្រាបជូនថា អត្តពលកម្មកម្ពុជា ប៊ូ សំណាង ក្នុងសម្លៀងកីឡាអាវយឺតដៃវាល និងខោពាក់កណ្តាលភៅ្លបានបង្ហាញក្តីរីករាយទាំងទឹកភ្នែក ក្រោមដំណក់ទឹកភ្លៀងក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ក្រោយមកដល់ទីព្រ័ត្រដោយជោគជ័យទោះមិនឈ្នះមេដាយក៏ដោយ។ ប៊ួ សំណាង ពាក់ស្លាកលេខ៤០១ស្លៀកខោលេខ១០ បានធ្វើរត់ទាំងទឹកមុខមុត មាំក្រោមដំណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែកមហាជនជាច្រើននាក់ត្រូវបានមហាជនចាបប់អារម្មណ៍យ៉ាងខ្លាំង។នាងមិនត្រឹមតែបានធ្វើឲ្យមហាជនអ្នកគាំទ្រនោះទេ សូម្បីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនបានចុះផ្សាយនិងចែកចាយរូបវីដេអូរបស់អត្តពលកម្មកម្ពុជា ប៊ួ សំណាង ដែលនាងបាន ខិតខំរត់ទាំងកណ្តាលភ្លៀងធ្លាក់មិនព្រម បោះបង់ចោលការ ប្រកួតទោះជាអត្តព លកម្មផ្សេង ទៀតរត់ទៅមុន និងទទួលជ័យជម្នះក្តី និងខ្លះទៀត បានបោះបង់កណ្តាលទីក៏ដោយ៕