លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជាផ្ញើសាររំលែកទុក្ខជូនចំពោះលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងភិរិយា ព្រមទាំងក្រុមគ្រួសារ
កណ្តាល៖ លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់ពិតជាមានភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុំ ណម ដែលត្រូវជាភិរិយារបស់លោក ឡុង កន និងជាមាតាបង្កើតរបស់លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៤ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុំ ណម និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុំ ណម សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកអភិបាលស្រុកល្វាឯម និងភរិយា ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា៕