សង្វេគណាស់, ផ្ទុះមីនដាច់ជេីងម្ខាងនៅពេលចូលតំបន់ចម្ការមីន​ដេីររកបេះស្លឹកព្រិច!

ភ្នំពេញ៖ ពិតជាសង្វេគណាស់ បុរសម្នាក់ជាន់មីនផ្ទុះដាច់ជើងម្ខាងនៅពេលចូលតំបន់ចម្ការមីន​ដេីររកបេះស្លឹកព្រិច នៅនៅតំបន់ព្រំដែនកម្ពុជា-ថៃ គឺភូមិសីលាខ្មែរ​ ឃឃុំអូរបីជាន់កាលពីថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២៣។ នេះបើតាមប្រភពគណនីហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ហេង រតនា បានបន្តថា ពិតជាសង្វេគណាស់​ តាមរូបភាពគាត់រង់ចាំអ្នកចូលទៅសង្គ្រោះគាត់ចេញពីចម្ការមីន។

ឯកឧត្តមអគ្គនាយកCMACបានបញ្ជាក់ថា នេះជាមរតកនៃសង្គ្រាម​៕

អត្ថបទដែលជាប់ទាក់ទង