Breaking News: ស្នងការខេត្តរតនគីរីសម្រេចផ្អាកការងារលោក អុិត សឿង អធិការរងស្រុកកូនមុំក្រោយរកឃើញបានប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ
រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីកាលព៏ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការផ្អាកការងារនិងតួនាទី លោកវរសេនីយ៍ត្រី អុិត សឿង អធិការរងនគរបាលស្រុកកូនមុំជាបណ្ណោះអាសន្ន ពាក់ព័ន្ធករណីលួចបើកប្រព្រឹត្តបទល្មើសសង្វៀនជល់មាន់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរីដែលបានប្រព្រឹត្តបើកជល់មាន់នៅចំណុចភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមលិខិតបង្គាប់ការដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ក្នុងលិខិតបង្គាប់ការបានបញ្ជាក់ថា៖
១-ត្រូវបានផ្អាកការងារបណ្ណោះអាសន្ន ចំពោះលោកវរសេនីយ៍ត្រី អុិត សឿង អត្តលេខ៥៧០០ អធិការរង នៃអធិការរដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុប្រព្រឹត្តខុសទៅនិងវិន័យរបស់កងកម្លាំងនគរបាលជាតិ។
២-លោកវរសេនីយ៍ត្រី អុិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការរិយាល័យបុគ្គលិកដើម្បីរងចាំការចង្អុលណែនាំរបស់នាយកដ្ឋានបុគ្គលិក។
៣- លោក អុិត សឿង ត្រូវគោរពនិងអនុវត្តតាមលិខិតបង្គាប់ការនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតបង្គាប់ការ៖