អាជ្ញាធរក្រុងកែបកោះហៅអ្នកលក់បង្គារ ក្តាមស៊ីភ្នែកជញ្ជីងភ្ញៀវមកអប់រំនិងធ្វើកិច្ចសន្យាបានម្នាក់ហើយ!

កែប៖ ស្ត្រីជាអាជីវករលក់បង្គាក្ដាមម្នាក់នៅផ្សារក្ដាមខេត្តកែបត្រូវបានកម្លាំងចម្រុះប៉ុស្តិ៍នគរបាលខេត្តការពារផ្សារក្ដាមកោះហៅមកអប់រំនិងឲ្យធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពលក់ដូរបំបាត់ភ្នែកជញ្ជីងភ្ញៀវទេសចរជាបន្តទៀត។
នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបបានទទួលនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ក្នុងកិច្ចសន្យាបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ឈ្មោះ នៅ ខ្លឹង រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានទទួលស្គាល់កំហុសថា ខ្លួនពិតជាបានថ្លឹងជញ្ជីងមិនគ្រប់គីឡូឲ្យទៅភ្ញៀវទេសចរណ៍មែន។ នាងបានធ្វើកិច្ចសន្យាថា បើថ្ងៃក្រោយនាងខ្ញុំបានថ្លឹងមិនគ្រប់គីឡូ នាងខ្ញុំសូមឲ្យសមត្ថកិច្ចដាក់ទោសទាន់តាមផ្លូវច្បាប់និងផាកពិន័យចំនួន២លានរៀល។ ដើម្បីថ្ងៃក្រោយនាងខ្ញុំឈប់ប្រព្រឹត្តដូច្នោះ នាងខ្ញុំសូមផ្ដិតមេដៃស្ដាំទុកជាភស្តុតាង។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃកិច្ចសន្យា៖

អត្ថបទដែលជាប់ទាក់ទង