ស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋចំនួន២ភូមិក្នុងស្រុកគិរីវង់កំពុងត្រូវការទឹកបន្ទាន់ ខណៈអាជ្ញាធរកំពុងអន្តរាគមន៍ញាប់ដៃញាប់ជើងស្តារព្រែកបន្ថែម
តាកែវ៖ ស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋនៅភូមិជាវប្តីខាងលិច និងជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ កំពុងត្រូវការទឹកបន្ទាន់។ នេះជាការលើកឡើងរបស់លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
លោក ងួន ឌីណា បានបន្តឲ្យដឹងថា លោកនិងក្រុមការងារបានចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពស្រូវ ស្ថានភាពទឹក ឃើញថា ប្រភពទឹកនៅដៃព្រែកត្រូវស្រករីងមិនអាចបូមបាន។ ប៉ុន្មានថ្ងៃនេះមក ដោយមានការសម្របសម្រួលសហការពីអាជ្ញាធរស្រុកគិរីវង់ អាជ្ញាធរវៀតណាម ធ្វើការអន្តរាគមន៍ស្តារព្រែកបន្ថែម នឹងត្រូវដំណើរការថ្ងៃនេះ។
លោកអភិបាលស្រុកគិរីវង់បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយោគយល់ និងអធ្យាស្រ័យ ព្រោះថាស្ថានភាពទឹកអាចបូមបានជាបណ្តើៗ៕