អភិបាលស្រុកគិរីវង់ដឹកនាំក្រុមការងារនិងតំណាងប្រជាពលរដ្ឋចុះពិនិត្យមើលស្ថានភាពផ្លូវដើម្បីសិក្សាជួសជុលផ្លូវលំក្រាលក្រួសក្រហម១ខ្សែ
តាកែវ៖ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារនិងតំណាងប្រជាពលរដ្ឋចុះពិនិត្យមើលស្ថានភាពផ្លូវដើម្បីសិក្សាជួសជុលផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ប្រវែង ៦ម x ១,២៥០ម ស្ថិតនៅភូមិត្រពាំងព្រីង និងភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ក្នុងការជួយសម្រួលការធ្វើដំណើរ ការដឹកកសិផលរបស់ពួកគាត់។
បើតាមលោក ងួន ឌីណា បានគូសបញ្ជាក់ថា ប្រភពថវិការគម្រោងនេះ ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជន និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំ។
លោកអភិបាលស្រុកបន្តទៀតថា បន្ទាប់មកលោកបានចុះពិនិត្យមើលប្រព័ន្ធផ្លូវទឹកការដាក់លូនៅតាមដងផ្លូវគម្រោងក្រាលកៅស៊ូមួយខ្សែទៀតដែលកំពុងធ្វើការសាងសង់ផងដែរ៕