លោក ម៉េត មាសភក្ដី៖ «អ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ៣០០នាក់បន្តទទួលបានការគាំពារពីមូលនិធីត្រីចក្រយានកម្ពុជា»
ភ្នំពេញ៖ «អ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ៣០០នាក់បន្តទទួលបានការគាំពារពីមូលនិធីត្រីចក្រយានកម្ពុជា»។ នេះបើតាមការលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
លោក ម៉េត មាសភក្ដី បានបន្តលើកឡើងថា តាមរយៈការគិតគូរជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសមូលនិធិ ក៏ដោយសាររដូវវស្សាខិតជិតមកដល់ផងដែរនោះ ឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលបានចាត់តាំងរូបលោក នាំយកអាវភ្លៀង គ្រឿងបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនលោកពូលោកអ៊ុំជាអ្នកប្រកបរបរធាក់ស៊ីក្លូ បន្ថែមពីលើការឧបត្ថម្ភគាំពារជាប្រចាំទាំងជីវភាព និងសុខុមាលភាព។
ជាមួយគ្នានោះ លោក ម៉េត មាសភក្ដី បានសូមអរគុណផងដែរដល់បងប្អូនក្រុមការងារស្ម័គ្រចិត្តដែលបានចូលរួមយ៉ាងសស្រាក់សស្រាំជួយសហការៀបបំសកម្មភាពថ្ងៃនេះ ក៏ដូចជាកន្លងមកដែរ៕