Breaking News: ស្ត្រីម្នាក់ទាញកាំភ្លេីងបាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានយកកាំភ្លេីងរបស់ប្តីបាញ់ក្បាលខ្លួនឯងបណ្តាលឱ្យស្លាប់ភ្លាមៗដោយសារតែភ្លេីងប្រចណ្ឌជាមួយប្តី។ ហេតុការនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ១១ ផ្លូវបេតុង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ចាន់នី ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ ចំណែកប្ដីជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល​ព្រហ្ម​ទណ្ឌ​ នៅក្រសួងមហាផៃ្ទ​មានឋានន្តរស័ក្តិវរសេនីយ៍ទោ។

បើតាមប្រភពពីកូនស្រីបង្កើតឈ្មោះ អេង ស្រីពីន អាយុ ២០ឆ្នាំ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ម្ដាយរបស់គាត់បានមកពីពិធីបុណ្យជាមួយនឹងឪពុករបស់ខ្លួន។ បន្ទាប់មកម្ដាយរបស់នាងបាននិយាយថា ឱ្យនាងខ្ញុំជួយមើលថែប្អូនៗផង ប៉ុន្តែនាងខ្ញុំមិនចាប់អារម្មណ៍ ក៏នាំគ្នាឡើងសម្រាករៀងៗខ្លួនអស់ទៅ លុះដល់ព្រឹកឡើង នៅម៉ោងកើតហេតុស្រាប់តែឮសំឡេងដូចរន្ទះបាញ់ ហើយប៉ាមកស្រែកថា ម៉ាក់បាញ់ខ្លួនឯងស្លាប់បាត់ហើយកូន ហើយនាងខ្ញុំបានឃើញប៉ាយកកាំភ្លើងដកគ្រាប់ចេញ។

ប្រភពបន្តទៀតថា​ កន្លងមកជនរងគ្រោះតែងតែប៉ុនប៉ងសម្លាប់ខ្លួនឯងជាច្រើនដងតែមិនបានសម្រេច ដោយប្តីឃើញទាន់ ជួនកាលអ្នកជួលបន្ទប់ជួលអ្នកជួយទាន់ (ចងកសម្លាប់ខ្លួន)ដោយមូលហេតុដោយសារតែប្រពន្ធប្រចណ្ឌប្តីមានស្រី។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ដោយបានហ៊ុមព័ទ្ធខ្សែដើម្បីធ្វេីកោសល្យវិច័យជាក់ស្តែង៕

 

អត្ថបទដែលជាប់ទាក់ទង