លោកជំទាវ ហ៊ុន ម៉ាណា នាំយកនូវថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបុគ្គលិកពេទ្យទាំងអស់សរុបចំនួន៧៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល

ភ្នំពេញ៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ១មិថុនា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ហ៊ុន ម៉ាណា និងលោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិក្រុមហ៊ុន អរុណាកូ CO.LTD បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ទឹកបរិសុទ្ធ អរុណា ចំនួន៨០០កេស និងថវិកាចំនួន៤០លានរៀលផ្ដល់ជូនដល់មន្ទីរពេទ្យកុមារជាតិ។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាពរបស់កុមារទូទាំងប្រទេស។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ មន្ទីរពេទ្យកុមារជាតិ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលសម្រាប់កុមារកម្ពុជានៅទីនេះ។

នាឱកាសនោះ បន្ថែមលើថវិការពីក្រុមហ៊ុនអរុណាចំនួន៤០លានរៀល លោកជំទាវ ហ៊ុន ម៉ាណា ក៏បាននាំយកនូវថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ផ្ដល់ជូនបុគ្គលិកពេទ្យទាំងអស់សរុបចំនួន៧៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀលផងដែរ។

លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការផ្តល់ទាំងទឹកបរិសុទ្ធ និងថវិកានាពេលនេះ បានសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសកម្មភាពគាំពារសុខភាពកុមារកម្ពុជា ដែលបានរួមចំណែកការលំបាករបស់ប្រជាពលរដ្ឋ ពិសេសកុមារកម្ពុជាដែលមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិនេះ៕

អត្ថបទដែលជាប់ទាក់ទង