កម្លាំងនគរបាលខេត្ដកណ្ដាលឃាត់រថយន្តមួយគ្រឿងដឹកស្លាបមាន់បង្កកអត់ច្បាប់ នៅចំណុចគល់ស្ពានក្រវាត់ក្រុងទី២

កណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោលឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្តាលនៅថ្ងៃអង្គារ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០និង០៥នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2BH-9510 ដឹកស្លាបមាន់បង្កកនៅចំណុចគល់ស្ពានក្រវាត់ក្រុងទី២ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលនាំចូលមកពីប្រទេសវៀតណាម តាមច្រកក្របៅ ខេត្ត ស្វាយរៀង គ្មានលិខិតអនុញ្ញាត។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនសេដ្ឋកិច្ចខេត្តកណ្ដាលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា អ្នកបើកបរនិងជាអ្នកតំណាងម្ចាស់ទំនិញឈ្មោះ ឡុញ សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិថ្មី ឃុំបូសឹម ស្រុករំដួល ខេត្តស្វាយរៀង និងឈ្មោះ ស វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិសម៉រ ឃុំបូសម៉ូន ស្រុករំដួល ខេត្តស្វាយរៀង មុខរបរព្រូឡាន។

ចំពោះរថយន្តនិងស្លាបមាន់បង្កកត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយជាបណ្ដោះអាសន្នរង់ចាំការអនវត្តនីតិវិធីបន្ត។ រហូតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨,០០នាទី ដោយមានការចូលរួមពីកំលាំងជំនាញកិច្ចការពាអ្នកប្រើប្រាស់ និងការប្រកួតប្រកូតប្រជែងមិនស្មោះត្រង់(កបប)សាខាខេត្តកណ្ដាលនិងមន្ទីរបសុសត្វខេត្តកណ្តាលបានដកហូតវត្ថុតាងដកហូតរួមាន៖១-រយន្តម៉ាកSAANGYONG ព៌ណសំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ2BH-9510។ ២-ស្លាបមាន់បង្កកចំនួន១២៥កេស.ស្មើនឹង១៥០០Kg យកទៅវិភាគមន្ទីរពិសោធន៍ដើម្បីរកសារធាតុគីមីគាត់និងមេរោគ។ដោយសារសាច់ស្លាបមាន់បង្កកទាំងនេះនាំចូលហើយពុំបានរៀបចំតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធ្វើឲ្យខូចគុណភាពនិងគ្មានទិដ្ឋការនាំចូល ក្រុមការងារដឹកជញ្ជូនវត្ថុតាងយកទៅបំផ្លាញចោលស្លាបមាន់ខាងលើនៅឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនិងបន្តនីតិវិធីតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង