ម្ដាយតិរច្ឆានច្របាច់កកូនខ្លួនឯងសម្លាប់រួចច្រកថង់បោះចោលក្នុងទឹក នៅស្រុកកណ្តាលស្ទឹង (មានVideo)


កណ្ដាល៖ ម្ដាយចិត្តកំណាចសាហាវជាងសត្វតិរច្ឆានម្នាក់បានច្របាច់កកូនខ្លួនឯងឲ្យស្លាប់យ៉ាងឃោឃៅ រួចច្រកថង់យកទៅបោះចោលក្នុងទឹកស្ទឹង នៅភូមិ ប្រឡាយ​ ឃុំបឹងខ្យាង​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល​។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០៥​ ខែ មិថុនា ឆ្នាំ២០២៣។

បើតាមលោក ស៊ឹម គឹមស៊ុន អធិការរងទទួលបន្ទុកផែនយុត្តិធម៌បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណាវ​ សៅរី ភេទ​ ស្រី​ អាយុ ៣៩ឆ្នាំ រស់នៅភូមិ​ ប្រឡាយ ឃុំ បឹងខ្យាង​ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ។
លោកវរ:សេនីយ៍ទោបន្តទៀតថា បើយោង​តាមចម្លេីយសារភាព​របស់​ស្ត្រី​ឈ្មោះ​ ណាវ​ សៅរី​ ដែលត្រូវជាម្តាយទារកខាងលេីបានឲ្យដឹងថា នៅថ្ងៃទី​២៩​ ខែ​ ឧសភា​ឆ្នាំ​ ២០២៣​ វេលាម៉ោង០៤ទាបភ្លឺឈ្មោះ​ ណាវ​ សៅរី​ បានឈឺពោះពេលនោះខ្លួន​បាន​ទៅបន្ទប់​ទឹក​បត់ជេីងធំ​ ស្រាប់តែ​សំរាល​កូនធ្លាក់ចូលក្នុង​ចានបង្គន់​ ពេល​នោះ​ជនសង្ស័យ​បាន​យកដៃស្តាំរបស់ខ្លួនច្របាច់កទារកលេីកឡេីងលេីប្រហែលដប់នាទី​ ទេីប​ជនសង្ស័យ​ដាក់ទារកចុះលេី​ឥដ្ឋ​ការ៉ូក្នុង​បន្ទប់ទឹក​រួច​ខ្លួន​បានអង្គុយ​មេីលទារក​ប្រហែល​កន្លះ​ម៉ោង​ពុំឃេីញ​ទារកកម្រេីក​ ហេីយពុំដឹងទារកស្លាប់ឬរស់​ ខ្លួន​ក៏សម្រេច​ចិត្ត​យក​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ​មកហេីយដាក់ទារក​ចូលក្នុង​ថង់​ប្លាស្ទិក​នោះហេីយមូរមាត់ថង់ជិត​ រួច​លេី​កថង់​ប្លាស្ទិក​នោះ​ដាក់​ក្នុង​សំពត់​ដេីរយកទៅបោះចោលក្នុងទឹក​ប្រឡាយ​ ពេល​ទៅដល់​មាត់​ប្រលាយខ្លួនបាន​ឈរខាង​កេីត​គុម្ព​ឬស្សី​រួច​បោះទារកខាងដែលច្រកក្នុងថង់ចូលទៅក្នុង​ប្រឡាយ​ រួច​ខ្លួន​បាន​ដេីរ​ត្រឡប់​មកផ្ទះ​វិញ​។

ប្រភពបានបន្តថា ពេល​មកដល់​ផ្ទះ​បាន​ប្រហែល​០៥​នាទី​ជនសង្ស័យ​បាន​ដេីរ​ត្រឡប់​ទៅ​មាត់​ប្រឡាយ​វិញ​ ឃើញ​ថង់​ប្លាស្ទិក​ដាក់​ទារក​នោះមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយខ្លួនបានទៅទាញថង់នោះបេីកមាត់ថង់​ចាក់​ទារក​ចូលក្នុង​ទឹក​ប្រឡាយ​រួច​ខ្លួន​ប្រញាប់​មកផ្ទះ​វិញ​ព្រោះ​ខ្លាច​គេឃេីញ​ដោយពុំបានមេីលថាទារកនោះលេចឬអណ្តែតទេ​ ពេល​មកដល់​ផ្ទះ​ជនសង្ស័យ​បាន​ងូតទឹក​សំអាត​ខ្លួន​ហេីយ​ទៅធ្វើ​ការងារ​រោងចក្រ​ម្តុំ​ផ្សារ​សៀមរាប​ដូច​សព្វ​ដង។

លោកវរ:សេនីយ៍ទោបានបន្ថែមទៀតថា មូលហេតុ​ដែល​ជនសង្ស័យ​សម្រេចចិត្ត​សម្លាប់​ទារក​នោះចោលព្រោះ​ ខឹង​ប្តី​របស់​ខ្លូន​មិនទទួល​ស្គាល់​ថា​ជាកូន​របរបស់ខ្លួនទាំងពីរនាក់​ ខ្លាច​ក្រុម​គ្រួសារ​បងប្អូន​ដឹង​ព្រោះ​ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​ប្តី​របស់​ខ្លួន​គឺលាក់ពុំឲ្យក្រុមសារបងប្អូនដឹងនោះទេ​ ។

លោក ស៊ឹម គឹមស៊ុន បានបញ្ជាក់ទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេី​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​និតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង